Remark:

ជម្រកបេះដូង សូមស្វាគមន៍ លោកអ្នកដែលបានមកដល់ទីនេះ សូមរីករាយកំសាន្តជាមួយ មតិការ ជាច្រើន របស់ ជម្រកបេះដូង...ជម្រកបេះដូង សង្ឃឹមថា លោកអ្នកប្រាកដជា រីករាយ ជាមួយនឹងមាតិការ ទាំងនោះ ហើយក៍សង្ឃឹមថា វាផ្តល់នូវ អត្ថប្រយោជន៍ ជូនដល់លោកអ្នកផងដែរ។ មានចម្ងល់ ឬ ដំបូន្មាន ដល់ ជម្រកបេះដូង សូម ដាក់ជាមត្តិ ក្នុងទំពរ័នេះ ហើយជម្រកបេះដូង ពិតជា ព្យាយាម កែរតម្រូវ និង ទទួលយកនូវ ដំបូន្មាន ពីសំណាក់ លោកអ្នកជាក់ជាមិនខាន។ សូមអរគុណ...

Tuesday 8 December 2015

EyesClear

នេះគឺជាវិធីសាស្ត្រ​មួយ​ដើម្បីធ្វើការ​កែលំអក្នុងការថែរក្សា​ភ្នែក ដែលវេជ្ជបណ្ឌិត​មិនទាន់បានធ្វើការចែករំលែក​ឲ្យយើង​គ្រប់គ្នាដឹង​នោះឡើយ។ ប្រសិនបើអ្នក​មានអារម្មណ៍ថា ភ្នែក​របស់អ្នក​វាមិនដូច​ពីមុននោះ​ទេ  អ្នកគួរ​តែអានអត្ថបទខាង​ក្រោមនេះ ហើយអនុវត្តតាម​មួយជំហ៊ានម្តងៗ។
 

សាច់ដុំភ្នែក​ជាចាំបាច់ គឺត្រូវការ​អនុវត្តក្នុង​គោលបំណង​ដើម្បីថែរក្សាភ្នែក​ឲ្យល្អឡើងវិញ។ យើងនឹងបង្ហាញនូវការធ្វើលំហាត់ប្រាណ​មួយចំនួន ដែលមាន​អត្ថប្រយោជន៍​ដ៏ល្អប្រសើរ សម្រាប់​ជួយអ្នក​ក្នុងការថែរក្សាភ្នែកឲ្យ​មានសុខភាពល្អ។

១. រៀងរាល់ ៣ ម៉ោងម្ដង អ្នកត្រូវបិទភ្នែក​របស់អ្នក​សម្រាកឲ្យបាន ១ នាទី។
២. ធ្វើលំហាត់ប្រាណ​ដើម្បីផ្ដល់ឲ្យភ្នែក​របស់អ្នកមើល​ឃើញ​ច្បាស់ជារៀងរាល់ថ្ងៃ។
៣. ទទួលទាន​ទឹកការ៉ុត ដើម្បីជំនួយ​ដល់សុខភាពភ្នែក។
៤. ប្រសិនបើអ្នកកំពុងតែវែន​តាដើម្បីជំនួយភ្នែក អ្នកត្រូវដកវាចេញ​ក្នុងអំឡុង​ពេល ២ ទៅ ៣ ម៉ោង​ម្ដង។
៥. ធ្វើការម៉ាស្សា​ភ្នែករបស់អ្នក​ជាប្រចាំថ្ងៃ។
៦. នៅពេលដែលអ្នក​កំពុងងូតទឹក អ្នកត្រូវលាង​សម្អាតភ្នែក​របស់អ្នក​ជាមួយនឹង​ទឹកក្ដៅឧណ្ឌៗ។
៧. សម្រាក​ពីកុំព្យូទ័រយ៉ាងហោច​ណាស់​ឲ្យបាន ២ ម៉ោង មុនពេល​ចូលគេង។
៨. អ្នកត្រូវធ្វើការផ្ដោត​សម្លឹងទៅលើទិដ្ឋភាព​នៃចំណុចណាមួយ ឲ្យបាន ២ ទៅ ៣ នាទីក្នុង​មួយថ្ងៃ។ ប្រសិនបើ​វាមានការលំបាកក្នុងការ​សម្លឹងមើល ឬរហូតដល់​ថ្នាក់ចេញ​ទឹកភ្នែក, អ្នកគួរតែ​បិទភ្នែកសម្រាក​ភ្លាមទៅ។

ប្រសិនបើអ្នក អនុវត្តតាមជំហ៊ាន​នីមួយៗខាងលើ​នេះ ភ្នែករបស់អ្នកនឹង​មាន​ភាព​ប្រសើរ​ឡើងវិញ ហើយអ្នកក៏​មិនចាំបាច់​ប្រឈមមុខនឹង​ការប្រើប្រាស់វែនតា​ទៀតទេ៕
Related Posts Plugin for WordPress, Blogger...